1mytube
1mytube 10 Feb 2019
0

Up next

កែខ្លួន , RUTH KO , [ KLAPYAHANDZ ] , Kae Klun , Khmer New Original Song 2017
10 Feb 2019
កែខ្លួន , RUTH KO , [ KLAPYAHANDZ ] , Kae Klun , Khmer New Original Song 2017
1mytube · 1 Views

«សុរា​» - Ruth Ko X Yut “Sora” Ft. Bona Bones, produced by Cream x 12me

3 Views
In Music

Contact Us :
Tel : 012800377/012812577
E-mail : [email protected]

Subscribe to our Youtube Channel to stay up to date on all new music from KlapYaHandz and follow us on:

Facebook: http://www.facebook.com/KlapYaHandzMu...
Instagram: http://www.instagram.com/KlapYaHandz
Website: http://www.kyhrecords.com


Lyrics :

R. សុរាគ្រឿងស្រវឹងគឺវាថ្លៃ បើសិនផឹកធ្វើរឹកថ្លៃគឺវាថ្លៃបានដូចបំណង អ្នកផឹកផឹកឲ្យថ្លៃគឺវាថ្លៃផឹកឲ្យថោកគឺវាថោកសម្រេចតែលើខ្លួនយើងទេ

V1. អូយ ខ្ញុំមានអារម្មណ៍ថាឈឺក្បាល ស្រវឹងខ្លាំងហើយប្រាប់ថាកុំទាន់អាល កុំទាន់ចាក់ដាក់កែវព្រោះវាតិចព្រោះវាស្រាល លើកទាំងដបបណ្តោយមកយើងជុំគ្នាម្តងម្កាល ខូចចិត្តក៍ផឹក សប្បាយចិត្តក៍ផឹក អបអរសាទរខ្ញុំជាប់ឈ្មោះជាអ្នកប្រមឹក កាលពីមុនខ្ញុំគ្រាន់តែប្រាប់ថាផឹកសាហាវជាងឥលូវ ដេកទាំងបើកភ្នែកដើរឡើងលែងត្រង់ផ្លូវ ពេលដែលចូលដំណេកខ្ញុំដេកឡើងដូចឡើងឋានសួគ៌ ងើបពីព្រលឹមឲ្យឡើងចង់ក្រឡកខួរ និយាយម្នាក់ឯងខ្ញុំបានដាក់ជាសំណួរ ហែងធ្វើយ៉ាងមេចបានមកដល់ផ្ទះអញគ្រាន់តែចង់សួរ ខ្ញុំជាអ្នកផឹកមែនតែខ្ញុំចេះពិចារណា រកកន្លែងដេកនៅពេលដែលខ្ញុំស្រវឹងស្រា បើផឹកមិនអស់ទុកឲ្យខ្ញុំជាអ្នកជួយ ឥលូវកុំគិតច្រើនតោះ យើងលើកមួយ

R. សុរាគ្រឿងស្រវឹងគឺវាថ្លៃ បើសិនផឹកធ្វើរឹកថ្លៃគឺវាថ្លៃបានដូចបំណង អ្នកផឹកផឹកឲ្យថ្លៃគឺវាថ្លៃផឹកឲ្យថោកគឺវាថោកសម្រេចតែលើខ្លួនយើងទេ

V2.សុរាគ្រឿងស្រវឹងគឺវាថ្លៃ បើចង់ផឹកឲ្យសប្បាយយើងមិនគួរសន្សំសំចៃ ផឹកឲ្យថោកវាថោក ផឹកឲ្យថ្លៃវាថ្លៃ មិនថាស៊ីការរឺមានកម្មវិធីអ្វី ស្រាអុក ស្រា ស ស្រាថ្នាំ ស្រាតាពែ មានច្រើនហូហែស្រាអ្វីក៍បានដែរ ស្រាខ្មែរ ស្រាបារាំង តែស្រវឹងស្រាបៀរ ចូលមកៗយើងផឹកទាំងអស់គ្នា កុំធ្វើដូចវេទនា ផឹកឲ្យបាត់រងារ ផឹកឲ្យក្តៅសាច់ ផឹកឲ្យមានកំរឹតកុំផឹកឲ្យទាល់តែប្រកាច់លើកដាច់ចូលពេទ្យ ខ្ញុំរេបគ្រាន់តែប្រាប់ជាដំណឹង ថាឥលូវនេះខ្ញុំមិនសូវហ៊ានស្រវឹង បើផឹកហើយបើកបរសុំឲ្យមានអ្នកអាចពឹង ដើម្បីទប់លំនឹងកុំឲ្យមានគ្រោះថ្នាក់

R. សុរាគ្រឿងស្រវឹងគឺវាថ្លៃ បើសិនផឹកធ្វើរឹកថ្លៃគឺវាថ្លៃបានដូចបំណង អ្នកផឹកផឹកឲ្យថ្លៃគឺវាថ្លៃផឹកឲ្យថោកគឺវាថោកសម្រេចតែលើខ្លួនយើងទេ


V3. បើនិយាយពីគ្រឿងក្លែមវិញខ្ញុំស្អីក៍បាន បងឯងហៅខ្ញុំមកផឹកធានាមិនឲ្យខាត ចៀនចួនកាប៉ាល់ហោះឫក៍ឆាម៉ាស៊ីនឡាន សម្លម្ជូរថ្លើមក៍អាចបណ្តោះគយបាន

V4. ស្អីហាវាមិនដែល ម្ហូបត្រឹមត្រូវគេមានច្រើនហូហែ ងៀតគោងៀតក្របីក៍បានកុំឲ្ហតែងៀតឆ្កែ ហែងចង់ផឹកដូចអ្នកក្រុងឫក៍ផឹកដូចអ្នកស្រែ KTV មានសុទ្ធតែចែៗ

V5. អត់ទេៗ ប្រពន្ធតាមទាន់ប្រយ័ត្នត្រូវខ្មាស់គេ ផឹកម៉ាសប្បាយតែកុំឲ្យចាញ់គេលេងខ្លួនលេងស្តាយឲ្យឡូយមកកុំសាំកាហេ

V6. អូខេៗ រៀបខ្លួនហើយយើងទៅ មួយកែវប៉ូវថ្លើមមួយដើមប៉ូវសួតទៅ ហៅផឹកឲ្យគ្រាន់ ចូលវង់រាំ បើផឹកមិនអស់ចាត់ទុកថាយើងវាអន់

R. សុរាគ្រឿងស្រវឹងគឺវាថ្លៃ បើសិនផឹកធ្វើរឹកថ្លៃគឺវាថ្លៃបានដូចបំណង អ្នកផឹកផឹកឲ្យថ្លៃគឺវាថ្លៃផឹកឲ្យថោកគឺវាថោកសម្រេចតែលើខ្លួនយើងទេ

Show more
0 Comments sort Sort By

Facebook Comments

Up next

កែខ្លួន , RUTH KO , [ KLAPYAHANDZ ] , Kae Klun , Khmer New Original Song 2017
10 Feb 2019
កែខ្លួន , RUTH KO , [ KLAPYAHANDZ ] , Kae Klun , Khmer New Original Song 2017
1mytube · 1 Views